วันศุกร์ที่ 5 มีนาคม พ.ศ. 2553

កថាទី១
រឿងអណ្ដើកនិងហង្ស

នៅក្នុងប្រទេសមគធៈ មានស្រះមួយឈ្មោះផុល្លោត្បលៈ ជាទីអាស្រ័យនៅនៃហង្សពីរ មួយឈ្មោះសំកដៈ មួយទៀ
តឈ្មោះវិកដៈ, មានអណ្ដើកមួយឈ្មោះកម្ពុគ្រីព ជាមិត្ដនៃហង្សទាំងពីរនោះ ក៏អាស្រ័យក្នុងស្រះនោះដែរ។ ថ្ងៃមួយ
ពួកព្រានប្រមង់ចរមករកចាប់ត្រីក្នុងស្រះនោះ មកដល់និយាយគ្នីគ្នារញ៉ថាៈ «យើងដេករង់ចាំនៅក្នុងទីនេះចុះដល់
ព្រឹកឡើងពីព្រលឹម យើងនឹងចាប់ត្រីអណ្ដើកទាំងឡាយ»

កាលនោះអណ្ដើកបានលឺពាក្យព្រានប្រមង់ទាំងឡាយនិយាយយ៉ាងនេះហើយ ភិតភ័យខ្លាំងណាស់ ខំវារទៅជួបនឹង
ហង្សទាំងពីរជាសំលាញ់ហើយនិយាយប្រាប់ថាៈ «នែមិត្ដមានចិត្ដល្អអើយ! ខ្ញុំបានលឺពាក្យពួកព្រានប្រមង់វានិយាយ
គ្នាថា នឹងចាប់អណ្ដើកក្នុងស្រះដល់ព្រឹកឡើង ពេលនេះតើយើងគិតធ្វើដូចម្ដេច?»។ ហង្សទាំងពីរឆ្លើយឡើងថា «មុ
នដំបូង ត្រូវយើងដឹងរឿងនោះអោយជាក់លាក់ល្អសិនថា ជាក្រ រឺងាយសឹមយើងនឹងគិតអានថាត្រូវធ្វើ ដូចម្ដេចត
ទៅ»។ អណ្ដើកឆ្លើយកាត់ឡើងថាៈ «ទេ! ទេ! មិនបានទេ ព្រោះខ្ញុំធ្លាប់ឃើញភ័យក្នុងទីនេះមកច្រើនដងច្រើនគ្រា
ហើយ បានជាលោកពោលថា៖

៦ - ត្រីឈ្មោះអានាគតវិធាតា និងត្រីឈ្មោះប្រត្យប្បន្នមតិ ទាំងពីរនេះរត់រួចពីភ័យបានដោយសុវត្ថភាព អែត្រី
ឈ្មោះយ័ទភវិស្យុតិដល់នូវក្ដីវិនាសអន្ដរធានទៅ»។ ហង្សទាំងពីរសួររឿងនោះថាៈ «រឿងរ៉ាវនោះតើដូចម្ដេច?»
អណ្ដើកឈ្មោះកម្ពុគ្រីពនិយាយរៀបរាប់ប្រាប់ថាៈ

កថាទី២
រឿងត្រី ៣រូប

កាលពីមុន, នៅក្នុងស្រះនេះអែង មានព្រានប្រមង់ទំនងដូចគ្នានេះចូលមកដើម្បីចាប់ត្រី ត្រី៣រូបប្រឹក្សាគ្នា ត្រី
ឈ្មោះអនាគតវិធានតានិយាយថា «នៅទីនេះទៅទៀតមិនបានទេ ខ្ញុំ នឹងរត់ចេញទៅរកជលាស័យដទៃទៀតក្នុងថ្ងៃ
នេះអែង» ថាហើយក៏ហែលលលៃចរចេញទៅកាន់ស្រះដទៃ។ ត្រីមួយទៀតឈ្មោះប្រត្យុត្បន្នមតិ និយាយថា អា
ត្មាអញទៅអែណាអេះ នឹងគ្នេរគ្នាន់ប្រមាណមើលអនាគតមិនឃើញការក្រងាយទេ កាលបើមានហេតុការណ៍
កើតប្រាកដឡើង ទើបនឹងចាត់ការទៅតាមទំនងនោះកើត ព្រោះថា៖

៧ - នរជនណាកែខៃក្ដីអន្ដរាយដែលកើតឡើងភ្លាមបាន នរជននោះទើបឈ្មោះថាជាអ្នកមានប្រាជ្ញា ដូចជាភរិយានៃ
ពាណិជ្ជលាក់សហាយទាន់ភ្លាមក្នុងទីចំពោះមុខស្វាមី»។
ត្រីឈ្មោះយ័ទភវិស្យតិសួរថាៈ «ចុះរឿងនោះដូចម្ដេច?»។ ត្រីឈ្មោះប្រត្យុត្បន្នមតិពណ៌នារឿងនោះប្រាប់ថាៈ

កថាទី៣
រឿងពាណិជ្ជ ភរិយា និងអ្នកបំរើ

ក្នុងកាលពីដើម នៅក្នុងវិក្រមបុរី មានពាណិជ្ជម្នាក់ឈ្មោះសមុទ្រទត្ដ ភរិយាឈ្មោះនាង រត្នប្រកាជាស្រីចូលចិត្ដរួម
បេតីជាមួយនឹងខ្ញុំបំរើរបស់ខ្លួនគ្រប់ៗកាល (ហិតោបទេស សេចក្ដីប្រែជាភាសាបារាំងនៃលោកឡង់សឺរូ មានគាថា
ពិសេសដូច្នេះគឺ ក. ស្រ្ដីភាពមិនមើលបុរសជិតទេ ព្រមទាំងមិនសង្កេតមើលអោយដឹងថាបុរសនោះមានរូបល្អ រឺអា
ក្រក់ គ្រាន់តែអោយដឹងថា បុរសប៉ុណ្ណោះ ក៏រីករាយសប្បាយក្នុងចិត្ដភ្លាម។ ខ. ក្បួនតំរា សូម្បីយើងចេះចាំហើយ
ក៏ត្រូវតែរិះគិតសេចក្ដីមើលថែមទៀតដែរ ព្រះរាជាទោះបីសព្វព្រះទ័យនឹងយើងហើយ ត្រូវតែកោតខ្លាច អែស្រ្ដី
ភាព, ទោះបីនៅក្នុងដៃយើងហើយក៏យើងមិនត្រូវទុកចិត្ដ នរណាឡើយជាមេប្រាជ្ញចេះចាំអស់មួយសៀវភៅ កំណ
ត់ដឹងព្រះទ័យនឹងចិត្ដស្រ្ដីភាពបាន?។ សេចក្ដីប្រែជាភាសាសៀមនៃលោកនាគប្រទីប មានគាថាលើសមួយគឺ បុរស
ណា នឹងថាមិនជាទីស្រលាញ់នៃស្ដ្រីក៏មិនមែន រឺថាជាទីស្រលាញ់នៃស្រ្ដីក៏មិនមែនទៀត ដោយពិតស្ដ្រីភាព ដូចគោ
ដើរស៉ីស្មៅក្នុងព្រៃ តែងប្រាថ្នាស្មៅថ្មីជានិច្ច
)។ តមកថ្ងៃមួយ ពាណិជ្ជសមុទ្រទត្ដបានឃើញនាងរត្នប្រកា ជាភរិយាកំ
ពុងអោយបំរើនោះជប់មាត់។ កាលនោះអែងនាងរត្នប្រកា ដឹងថាស្វាមីឃើញខ្លួនហើយគិតទាន់ភ្លាម ក៏ដើរតំរង់ចូ
លទៅស្វាមី ហើយក្លែងនិយាយថា «នាថ ! ខ្ញុំបំរើនេះគំនិតមារយាទអាក្រក់ធំណាស់ វាហ៊ានលួចកបូរ៌ យកទៅស៊ី
ខ្ញុំបានហិតខ្លិនមាត់វាបានដឹងច្បាស់ណាស់»។ លោកបានពោលទុកថា «ស្រីបរិភោគអាហារទ្វេគុណ មានប្រាជ្ញាឆ្លៀវ
ឆ្លាតចតុគុណ មានកលមាយាឆគុណ និងមានកាមរាគអដ្ឋគុណ»។ ខ្ញុំបំរើ លុះបានលឺពាក្យនាងនោះនិយាយដូច្នោះក៏
ធ្វើជាច្រលោតខឹងតឹងឡើងហើយនិយាយថាៈ «នាថ ! ខ្ញុំនឹងអាស្រ័យនៅក្នុងផ្ទះនាយចៅហ្វាយដែលមានភរិយាប្រឹត
ដូច្នេះដូចម្ដេចកើត សព្វបើគ្រាន់តែការបន្ដិចបន្ដួចប៉ុណ្ណោះ អោយភរិយាមកហិត មាត់ខ្ញុំបំរើគ្រប់ខណៈយ៉ាងនេះ!
»។ លំដាប់នោះ ខ្ញុំបំរើថាហើយក៏ក្រោកដើរចេញទៅភ្លាម អែស្វាមីនាងទៅសូមទោសខ្ញុំបំរើឃាត់អោយវានៅបំ
រើវិញ ព្រោះហេតុនោះបានជាខ្ញុំ(ត្រីឈ្មោះប្រត្យុត្បន្នមតិ) ពោលថា «នរណាកែខៃក្ដីអន្ដរាយដូច្នេះជាដើម (លេខ
៧)។ លំដាប់ នោះត្រីឈ្មោះយ័ទភវិស្យតិពោលតទៅទៀតថា៖

៨ - របស់ណាមិនមានបច្ច័យ របស់នោះក៏តែងមិនមាន ថាបើរបស់ណាមានបច្ច័យ របស់នោះ ក៏មិនមែនជាដទៃ ថ្នាំ
នេះរំងាប់នូវពិសពុលគឺសេចក្ដីពិតបាន ហេតុដូចម្ដេចហ្ន៎ ក៏គេមិនដឹងថ្នាំនោះ។

កាលនោះអែង ត្រីប្រត្យុត្បន្នមតិកំពុងតែគិតដូច្នេះ ត្រូវព្រានប្រមង់ពាក់មងជាប់ ទើបធ្វើពុតដូចជាខ្លួនស្លាប់ ឋិត
នៅស្ងៀមអិតខ្វើកឡើយដល់ព្រានប្រមង់ដោះចេញពីមងរួច ហើយ ក៏ខំបំរះននៀលពេញទំហឹងលោតចូលក្នុងទឹក
ជ្រៅភ្លាម។ អែត្រីយ័ទភវិស្យតិព្រានប្រមង់ចាប់បានហើយបោកសំលាប់ទៅ ព្រោះហេតុនោះ បានជាខ្ញុំ(អណ្ដើកក
ម្ពុគ្រីព) ពោលថាៈ «ត្រីអនាគតវិធាតា» ដូច្នេះជាដើម(លេខ៦)។ ហេតុការណ៍ដូចខ្ញុំ (អណ្ដើកកម្ពុគ្រីព) បានពណ៌នា
មកនេះ សូមមិត្ដជួយចាត់ចែងអោយខ្ញុំចេញទៅកាន់ស្រះដទៃក្នុងពេលនេះទៅ។ ហង្សទាំងពីរតបថាៈ «បើបានទៅ
ដល់ជលាស័យដទៃហើយ ជាកុសលសំលាញ់អែងហើយ តើសំលាញ់នឹងទៅដោយវិថីតាមវិធីណា?»។

អណ្ដើកពន្យល់អុបាយថាៈ «អើ!គិតរកវិធីណាដែលទៅតាមអាកាសជាមួយសំលាញ់ទាំងពីរនាក់បានហើយ»។ ហង្ស
ទាំងពីរសួរទៅទៀតថាៈ «អុបាយនេះសំលាញ់គិតថានឹងសំរេចបែបយ៉ាងណា?»។ អណ្ដើកឆ្លើយប្រាប់វិញថា «នែសំ
លាញ់! យកកំណាត់ឈើមួយមក ហើយសំលាញ់អែងទាំងពីរនាក់ពាំចុងកំណាត់ឈើម្ខាងម្នាក់ដោយចំពុះ ខ្ញុំខាំក
ណ្ដាលតោងកំណាត់ឈើនោះ ដោយវិធីនេះហើយអាស្រ័យដោយកំលាំងស្លាបសំលាញ់ហើរទៅ ខ្ញុំនឹងទៅបានដោ
យស្រួល»។ ហង្សទាំងពីរឆ្លើយតបមកដោយអរថាៈ «អើ! អុបាយនេះស្រួលហើយ តែត្រូវគិតថា៖

៩ - អ្នកប្រាជ្ញកាលគិតដល់សេចក្ដីចំរើនហើយ ត្រូវគិតដល់សេចក្ដីវិនាសផង កុកល្ងង់ គិតឃើញសេចក្ដីចំរើនតែ
ម្យ៉ាង ត្រូវស្កាស៊ីកូនខ្មុក»។ អណ្ដើកសួរដេញដោលថាៈ «រឿងនេះតើដូចម្ដេច?»។ ហង្សទាំងពីររៀបរាប់ប្រាប់ថា៖

កថាទី៤
រឿងកុក ពស់ និង ស្កា

ក្នុងអុត្ដរាបថ, នៅលើភ្នំគិជ្ឈកូដ មានបិប្បលិព្រឹក្សមួយដើមធំ ជាទីអាស្រ័យនៅនៃកុក ទាំងឡាយ។ ពស់វែកមួយ
អាស្រ័យនៅក្នុងព្រង់អៃដ៏ខាងក្រោមដើមឈើនោះ វាតែងតែលូនចូលទៅចាប់យកកូនកុកស៊ីជាចំណីអាហារអស់
កាលជានិច្ច។ ចំណេរកាលមកកុកល្ងង់ មួយលុះបានលឺសំលេងយំខ្ញៀវខ្ញានៃកុកទាំងឡាយដែលមានសេចក្ដីសោក
បៀតបៀន ហើយក៏និយាយឡើងថាៈ «នែអ្នកទាំងឡាយ! អ្នកកុំយំថ្វី ចូរធ្វើតាមអុបាយកលខ្ញុំវិញ យើងត្រូវទៅរក
ចាប់ត្រីយកមករាយតៗគ្នាតាំងពីព្រង់ស្កាអោយរហូតមកដល់ព្រង់ពស់ អែសត្វស្កាជាសត្វជាប់ចិត្ដដោយអាហារគឺ
ត្រីនោះ នឹងចេះតែដើររៀងមកដល់ព្រង់ពស់ កាលឃើញពស់ជាសត្វសត្រូវពីកំណើតស្រាប់ មុខជានឹងខាំពស់សំ
លាប់ដោយក្ដីសំអប់មិនខាន»។ កុកទាំងឡាយក៏ព្រមព្រៀងគ្នាធ្វើតាមពាក្យកុកល្ងង់នោះ។ ក្នុងកាលនោះអែង,សត្វ
ស្កាដែលនៅក្នុងព្រង់ឈើនោះ បានលឺសំលេងកុកយំអឹងកង ក៏វារឡើងដើមឈើនោះខាង ម្ខាង ស្រង់តាមក្លិនត្រី
នោះ ឃើញត្រីហើយស៊ីត្រីនោះៗបណ្ដើរៗមក មិនស៊ីតែត្រី ស៊ីទាំង សាវកកុកអស់រលីងថែមទៀត ព្រោះហេតុ
នោះហើយ បានជាខ្ញុំពោលថាៈ «អ្នកប្រាជ្ញ កាលគិតដល់សេចក្ដីចំរើនហើយ» ដូច្នេះជាដើម(លេខ៩)។ មិនថ្វីទេយើង
(ហង្សទាំងពីរ) នាំទៅបាន តែកាលដែលយើងនាំសំលាញ់ទៅនោះ មុខជាមនុស្សលោកមើលឃើញ កាលបើឃើ
ញហើយ នឹងនិយាយឆោឡោអឹងកងឡើងជាមិនខាន, បើសំលាញ់បានលឺសំលេងមនុស្សលោកហើយអត់ទ្រាំមិន
បាន ចង់ឆ្លើយតបគេវិញ មុខជាសំលាញ់របូតធ្លាក់ដល់ដី ស្លាប់អសារបង់មិនខានទេ ចូរសំលាញ់តាំងចិត្ដដាច់ស្រេច
នឹងនៅក្នុងទីនេះទៅល្អជាង អណ្ដើកនិយាយរឹងទទឹងទៀតថា «បើមែនដូចថារូបខ្ញុំនឹងត្រូវសំគាស់ថាជាអ្នកអិតចេះដឹ
ងអ្វីទៅហើយរឺ? មួយទៀត បើរូបខ្ញុំឆ្លើយតបនឹងគេវិញហើយតើ វាហើយគ្នាទៅហើយ អ្នកណាក៏មិនត្រូវនិយាយ
ថាដូចមេ្ដចទៀតដែរ»។

កាលនោះក្មេងគង្វាលគោក្រលេកមើលទៅឃើញហង្សទាំងពីរនាំអណ្ដើកហោះហើរដើរលើអាកាសវេហាស៍ដូ
ច្នោះ ក៏ស្រែកនិយាយជជែកគ្នាឆោឡោទ្រហឹងអឹងកងឡើង ហើយរត់ដេញតាមទៅ ក្មេងខ្លះនិយាយឡកឡឺយថាៈ
«កាលណា អណ្ដើកធ្លាក់មកដល់ដី កាលនោះយើងនឹងយកវាទៅស្លការីស៊ីអោយឆ្ងាញ់ម្ដងវ៉ីយ»ក្មេងខ្លះទៀតនិយា
យកំញើញថាៈ «ទេ! យើងយកទៅដុតស៊ីអិលូវនេះអែង» ក្មេងខ្លះតទៀតនិយាយឡកថាៈ «ទេ! យើងយកទៅស្លស៊ី
អែផ្ទះវិញ»។ អែអណ្ដើកនោះ លុះលឺពាក្យក្មេងគង្វាលគោនិយាយឡកឡឺយអោយ មុខគួរអោយខ្នាញ់ ក៏ភ័ន្ដស្មារតី
ភ្លេចពាក្យដែលនិយាយមាត់នោះ បែរទៅជាហាមាត់និយាយឆ្លើយតបទៅវិញថាៈ «នែវ៉ីយ!អា ក្មេងអាអែងទាំងអ
ស់គ្នាស៊ីផេះទៅចុះ»។ កាលដែលអណ្ដើកហាមាត់និយាយដូច្នេះ ក៏ធ្លាក់ក្ដូកមកដល់ដី បានដៃក្មេងដុតស៊ីជាចំណីអា
ហារទៅហោង ព្រោះហេតុនេះបានជាខ្ញុំ(ចាក្រពាកសវិជ្ញៈ)ពោលថាៈ «នរជនណាមិនត្រេកអនឹងពាក្យដាស់តឿននៃ
មិត្ដ» ដូច្នេះជាដើម (លេខ៣) ក្នុងកាលនោះអែង កុកជាចារបុរសដើរចូលមកក្នុងទីនោះហើយនិយាយឡើង ថាៈ
«ទេវៈ! និយាយធ្វើអ្វី ខ្ញុំបានប្រាប់ប្រងតាំងពីកាលនោះម្លេះថា ត្រូវចាត់ចែងបន្ទាយអោយឆាប់រួសរាន់ទៅ តែលោ
កម្ចាស់មិនធ្វើតាមពាក្យខ្ញុំបាទ ហេតុនោះហើយបានជា លោកម្ចាស់ត្រូវសោយផលនៃការព្រងើយកន្តើយក្នុងកាល
នេះអែង, អែការដុតបំផ្លាញបន្ទាយយើងនេះ គឺក្អែកមេឃពណ៌នេះអែង ដែលត្មាតទុរទសីប្រធានរដ្ឋមន្រ្ដីសត្រូវ
ប្រើមកអោយធ្វើការ»។ រាជហង្សហិរណ្យគភ៌ដកដង្ហើមវែងៗ ហើយពោលថាៈ

១០ - នរជនណាស្និទ្ធស្នាលចំពោះសត្រូវ ដោយការរាប់អានក្ដី ដោយយល់អុបការក្ដី នរជននោះ ទុកដូចជាមនុស្ស
ដេកលក់លើដើមឈើ ហើយភ្លាត់ធ្លាក់មកដល់ដីទើបភ្ញាក់ដឹងខ្លួន។

កុកជាចារបុរសនិយាយតទៅទៀតថាៈ «កាលណាក្អែកមេឃពណ៌ចាត់ដុតបំផ្លាញបន្ទាយសត្រូវហើយ ត្រលប់ទៅ
ដល់ទីកន្លែងដើមខ្លួនវិញ កាលនោះស្ដេចក្ងោកចិត្រពណ៌ពោលអរគុណដោយក្ដីពេញចិត្ដថា គួរអភិសេកក្អែកមេ
ពណ៌អោយគ្រប់គ្រងអាណាចក្រកបូរ៌ទ្វីបហើយអោយនៅក្នុងទីនេះ ព្រោះថា៖

១១ - បុគ្គលមិនគួរព្រងើយ ចំពោះកិច្ចការរបស់សេវកអ្នកដែលបានបំពេញនាទីបរិបូណ៌ហើយទេ គួរលើកដំកើង
សេវកនោះដោយរង្វាន់ ដោយទឹកចិត្ដជ្រះថ្លា ដោយវាចាពោលសរសើរ និងដោយកិរិយាមើលដោយភ្នែក»។
ចាក្រពាកសវិជ្ញៈសួរកុកតទៅទៀតថាៈ «រឿងនោះ មានដូម្ដេចតទៅទៀត?»។ កុកចារបុរសនិយាយបន្ដទៀតថាៈ
«សេចក្ដីតទៅថា ត្មាតជាប្រធានរដ្ឋមន្រ្ដីនិយាយចំពោះក្ងោកចិត្រពណ៌ថាៈ «ទេវ! ប៉ុណ្ណោះមិនទាន់សមគួរទេ សូម
លោកម្ចាស់ប្រកាសសេចក្ដីពេញចិត្ដ ដទៃផ្េសងទៀតផង, ព្រោះថា៖

១២ - នរណា ហ៊ានកំទេចជនដែលលោកទាំងមូលយល់ថាជាសត្រូវធំក្រៃលែងដោយ អិតកោតញញើត? បពិត្រ
ព្រះរាជា! ការតែងតាំងជនថោកទាបក្នុងតំណែងខ្ពស់នោះ ទុកដូចជាគំនូសដែលគេគូសលើដីខ្សាច់។ ក្នុងកាលណា
ក៏ដោយ គេមិនដែលតែងតាំងមនុស្សថោកទាបអោយកាន់តំណែងខ្ពង់ខ្ពស់ទេ ព្រោះថា៖

១៣ - មនុស្សថោកទាប កាលបើបានតំណែងខ្ពង់ខ្ពស់ តែងតែប្រាថ្នាកំចាត់បង់នាយខ្លួន ដូចកណ្ដុរដែលតាបសជប់
អោយបានទៅជាខ្លា ក៏សង្ហាសំលាប់តាបសបង់វិញ»។ ក្ងោកចិត្រពណ៌សួរថាៈ «រឿងនោះតើដូចម្ដេច?»។ ត្មាតទុរទ
សីជាប្រធានរដ្ឋមន្រ្ដីរៀបរាប់រឿងប្រាប់តទៅថាៈ

កថាទី៥
រឿងកណ្ដុរ និងតាបស

នៅក្នុងតបោវ័នមួយដែលជាទីអាស្រ័យនៅនៃមហារិស្សីទាំងឡាយ មានតាបសម្នាក់ មានតបៈច្រើន។ នៅក្នុងតបោ
វ័ននោះ តាបសបានឃើញកូនកណ្ដុរមួយដែលក្អែកពាំ ហើយធ្លាក់ចុះមកដី លោកមានចិត្ដអាណិតអាសូររើសយក
មករក្សាចិញ្ចឹមអោយស៊ីស្រូវអង្ករ គ្រាប់ស្ពៅទាល់តែធាត់ធំឡើង។ តមក ឆ្មាវិលារជាតិឃើញកណ្ដុរនោះ ក៏ស្ទុះ
លោតទៅសង្រ្គបចាប់ខ្លួន ភិតភ័យណាស់ក៏លោតចូលទៅលើទ្រូងតាបស។ អែតាបសមានចិត្ដអាណិតខ្លាំង ជប់
កណ្ដុរអោយទៅជាឆ្មាដោយគ្រាន់តែស្រែកថាៈ «នែកណ្ដុរ! ចូរអែងទៅជាឆ្មាទៅ»។ កណ្ដុរនោះក្លាយទៅជាឆ្មាភ្លាម
ស្ទើរតែមិនទាន់ផុតសំដីផង។ តមកឆ្មានោះឃើញឆ្កែ បោលមកខ្លាចឆ្កែរត់ទៅជ្រកនិងតាបសទៀត។ តាបសឃើញ
ឆ្មាខ្លាចដូច្នោះ និយាយថាៈ យីអាឆ្មានេះខ្លាចឆ្កែទេតើហើយជប់ឆ្មានោះអោយទៅជាឆ្កែមួយជាន់ទៀត។ តមកឆ្កែ
នោះ ខ្លាចខ្លាទៀត តាបសក៏ជប់ឆ្កែនោះអោយទៅជាខ្លាទៀត។ កាលនោះអែង បណ្ដាជនទាំងឡាយដែលឃើញ
កណ្ដុនេះភ្លាយទៅជាខ្លាក៏និយាយអឹងកងថាៈ «អាកណ្ដុរនេះតាបសនេះ លោកជប់វាអោយទៅជាខ្លា។ ខ្លានោះលុះ
បានលឺពាក្យជនទាំងផ្ដាសនិយាយឡកឡឺយៗ ក៏អៀនខ្មាសទើបគិតថាៈ ដរាបណាតាបសនេះមានជីវិតរស់នៅ ដរាប
នោះរឿងអប្បកេរ្ដិ៍ ឈ្មោះនៃជាតិយើងនឹងមិនបាត់បង់ទៅទេ លុះខ្លាគិតឃើញដូចេ្នះហើយ កើតចិត្ដអាក្រក់ក៏ដើរ
ចូលទៅដើម្បីសំលាប់តាបស។ កាលនោះតាបសដឹងចិត្ដខ្លានោះហើយនិយាយភ្លាមថាៈ «នែអាសត្វអកតញ្ញូ! អាអែ
ងក្លាយទៅជាកណ្ដុរវិញអោយស្រលះទៅ!» មានពុទ្ធដិកាតែប៉ុណ្ណោះ ខ្លាអកតញ្ញូនោះ ក្លាយត្រលប់ទៅជាកណ្ដុរវិ
ញតែមិនទាន់ផុតមាត់ផង, ព្រោះហេតុនោះបានជាខ្ញុំ(ត្មាតទុរទសី)ពោលថាៈ «មនុស្សថោកទាប» ដូច្នេះជាដើម(លេ
ខ១៣) ។ ទេវៈ! មួយទៀត លោកម្ចាស់ក៏កុំពាយងាយយល់ថា ការនេះជាការស្រួលងាយនោះឡើយ ព្រោះលោក
ពោលទុកថាៈ

១៤ - កុកល្ងង់ ស៊ីត្រីទាំងតូចទាំងធំទាំងមធ្យមអស់រលីងដោយក្ដីល្មោភ តមកខាងក្រោយ ត្រូវក្ដាមកៀបស្លាប់ទៅ
ហោង។ ក្ងោកចិត្រពណ៌សួរថាៈ រឿងនោះតើដូចម្ដេច? ត្មាតទុរទសីជាមន្រ្ដីនិយាយរឿងនោះប្រាប់ថា៖

ไม่มีความคิดเห็น:

แสดงความคิดเห็น