วันศุกร์ที่ 5 มีนาคม พ.ศ. 2553

កថាទី៩
រឿងព្រាហ្មណ៍ និងអ្នកលេង

នៅអរញ្ញនៃព្រះគោតម មានព្រាហ្មណ៍ម្នាក់ល្ងង់ឆោតដោយពាក្យសរសើរ ព្រាហ្មណ៍មានប្រាថ្នាធ្វើយញ្ញពិធី ហើយ
ចូលទៅគ្រាមមួយរកទិញពពែ ទិញបានហើយ លើកលីលើស្មាដើរត្រលប់មកវិញមកដល់ពាក់កណ្ដាលផ្លូវ ជួបនឹង
អ្នកលេង៣នាក់។ អ្នកលេងទាំងឡាយនោះ លុះឃើញព្រាហ្មណ៍លីពពែមកដល់ ក៏គិតគ្នាថាៈ «បើយើងដើរកលអុ
បាយ យកពពែនេះបាន ទុកជាយើងចេះកលអុបាយឆ្លាតមែន» គិតដូច្នេះហើយ ទើបបួលគ្នាទៅអង្គុយក្រោមដើម
ឈើមួយម្នាក់ៗគ្រប់ទាំងបីនាក់ នៅបណ្ដោយផ្លូវដែលព្រាហ្មណ៍នោះដើរទៅឃ្លាតចាកពីគ្នាប្រហែលមួយក្រោសៈ
(ប្រហែល ១/៤ យោជន៍) ប៉ុណ្ណោះ។ កាលដែលព្រាហ្មណ៍នោះដើរមកដល់ អ្នកលេងទី១សួរទៅថាៈ «នែព្រាហ្មណ៍
ដ៏ចំរើន! អ្នកលីអ្វីលើស្មា មើលទៅដូចឆ្កែ យកឆ្កែទៅធ្វើអ្វីហ្នឹង?»។ ព្រាហ្មឆ្លើយតបថាៈ «ទេ! មិនមែនឆ្កែទេ ពពែ
ទេតើ ខ្ញុំយកទៅធ្វើយញ្ញពិធី»។ ព្រាហ្មដើរតទៅទៀត ទៅជួបអ្នកលេងទីពីរ អ្នកលេងទីពីរនិយាយសួរដដែលដូចអ្នក
លេងទី១ទៀត។ ព្រាហ្មណ៍បានស្ដាប់លឺពាក្យដដែលៗដូច្នោះ នឹកអៀនហើយរង្គៀសខ្លួនក៏ទំលាក់ពពែចោលនៅ
លើផែនដី សំលឹងពិនិត្យមើល ផ្អៀងផ្អងមួយស្របក់មើលហើយមើលទៀតមិនអស់ចិត្ដ នឹកស្ដាយក៏លើកពពែ
នោះលីលើស្មាដើរតទៅទៀត ហើយចេះតែមានសេចក្ដីសង្ស័យស្ទាក់ស្ទើរក្នុងចិត្ដមិនអស់ចិត្ដមិនហើយព្រោះថា៖

៥៤ ទៀងណាស់មតិនៃសប្បុរសទាំងឡាយ ក៏អាចទន់រេទៅតាមសំដីទុរជនទាំងឡាយដែរ ជនដែលជឿទុកចិត្ដទុរ
ជនទាំងឡាយនេះ និងដល់នូវសេចក្ដីស្លាប់ដូចអូដ្ឋឈ្មោះចិត្ដកណ៌ៈ។ ក្ងោកចិត្រពណ៌សួរថាៈរឿងនោះដូចម្ដេច? ក្អែ
កមេឃពណ៌និយារឿងនោះប្រាប់ថា៖

កថាទី១០
រឿងសិហ ក្អែក ខ្លា ចចក និង អូដ្ឋ

នៅអរញ្ញប្រទេសមួយ មានសីហៈឈ្មោះមនោត្កដៈ សីហៈនេះមានបរិវារ ៣នាក់គឺ ក្អែក១ ខ្លា១ និងចចក១ ថ្ងៃមួយ
តមក ក្នុងពេលដែលកំពុងត្រាច់ចររកអាហារ សត្វទាំង៣នេះបាន ឃើញអូដ្ឋមួយហើយសួរថាៈ «នែអូដ្ឋ! អែងបែក
ខ្ចាត់ខ្ចាយចេញមកពីក្បួនរទេះអែណា? រួចទៅណាហ្នឹង?» អូដ្ឋក៏រៀបរាប់ព្រឹត្ដិហេតុរបស់ខ្លួនប្រាប់តាំងពីដើមមកដ
ល់ចប់។ កាលនោះ សត្វទាំងនោះនាំអូដ្ឋទៅប្រគល់អោយសីហៈជានាយ សីហៈក៏អោយអភ័យវាចាហើយដាក់
ឈ្មោះអូដ្ឋថាចិត្រកណ៌ៈ អនុញ្ញាតអោយនៅក្នុងសំណាក់ខ្លួនតទៅ ចំណេរតមក សីហៈឈឺ រាងកាយស្គាំងស្គម ណា
មួយភ្លៀងធ្លាក់មកជោគជំខ្លាំងពេក មិនអាចដើរស្វះស្វែងរកចំណីអាហារបាន សត្វទាំងឡាយមានខ្លាជាដើមក៏និយា
យប្រឹក្សាគ្នាថាៈ «ម្ចាស់ យើងនឹងសំលាប់អូដ្ឋធ្វើជាចំណីអាហារបានយ៉ាងណា យើងត្រូវគិតអោយម្ចាស់យើងសំលា
ប់យ៉ាងនោះ ប្រយោជន៍អ្វីនិងសត្វស៊ីបន្លាជាចំណីអាហារនេះ?។ ខ្លាពោលថាៈ «អូដ្ឋនេះម្ចាស់យើងបានអោយអភ័យ
វាចាហើយអនុគ្រោះរក្សាទុក បើដូច្នេះតើយើងនឹងសំលាប់ដូចម្ដេចកើត?។ ក្អែកពោលថាៈ សម័យនេះម្ចាស់យើង
ទន់ខ្សោយកំលាំងណាស់ហើយ បើទុកជាបាបក៏លោកហ៊ានធ្វើដែរ ព្រោះថា៖

៥៥ - ស្រីភាពដែលអត់ឃ្លានហើយ សូម្បីកូនអែងក៏លះបង់ចោល ពស់ដែលអត់ឃ្លានហើយសូម្បីពងអែងក៏ស៊ី នរ
ណារហ្ន៎ដែលត្រូវទុក្ខវេទនាដោយអត់ឃ្លាន នឹងមិនហ៊ានធ្វើបាប? នរជនទាំងឡាយដែលអត់ឃ្លានហេវកំលាំងហើយ
នឹងត្រលប់ទៅជាមនុស្សអិតករុណា។

៥៦ មនុស្សស្រវឹងស្រា មនុស្សឆ្កួត មនុស្សកាចកំរោល មនុស្សអស់កំលាំង មនុស្សក្រោធ មនុស្សអត់ឃ្លានមនុស្ស
ល្មោភ មនុស្សខ្លាច មនុស្សរហ័សភ្លែត និងមនុស្សបរិភោគកាម មនុស្សទាំងអស់នេះមិនចេះធម៌ទេ។

សត្វទាំងឡាយគិតគូរគ្នាឃើញដូច្នេះហើយ ក៏បបួលគ្នាទៅកាន់សំណាក់សីហៈ។ សីហៈសួរថាៈ «បានអ្វីជាអាហារ
បរិភោគរឺទេថ្ងៃនេះ?»។ សត្វទាំងឡាយឆ្លើយប្រាប់ថាៈ «យើង ខ្ញុំទាំងអស់គ្នាខំប្រឹងស្វះស្វែងរកណាស់ តែរកមិនបា
នសោះ។ សីហៈសួរតទៅទៀតថាៈ «ចុះធ្វើម្ដេចទៅអិលូវនេះ យើងនឹងរកអុបាយចិញ្ចឹមជីវិតបានហ៎ៈ?»។ ក្អែកនិយា
យប្រាប់ថា «ទេវៈ! មកតែពីលោកម្ចាស់លះបង់អាហារដែលមានក្នុងអំណាចលោកម្ចាស់ថា បានជា សេចក្ដីវិនាស
ចូលមកជិតដល់យើងគ្រប់គ្នា»។ សីហៈសួរថាៈ «អាហារអ្វីហ្ន៎ដែលនៅក្នងអំណាចយើង?។ ក្អែកចូលទៅជិតនិយាយ
ខ្សឹបដាក់ត្រចៀកសីហៈថា «ចិត្រកណ៌ៈនេះអែង »។ សីហៈយកជើងជាន់ដីហើយស្ទាបត្រចៀក (កិរិយាសំដែងសេច
ក្ដីគោរព
) ទាំងពីរ ទើបពោលថាៈ យើងបានអោយអភ័យវាចាហើយ នឹងទៅធ្វើទារុណកម្មដូចម្ដេចកើត?ព្រោះថា៖

៥៧ ការអោយផែនដី ការអោយប្រាក់មាស ការអោយគោ ការអោយបាយទឹក លោកមិនហៅថាមហាទានទេ
បណ្ដាទានទាំងឡាយនេះ អភ័យទានទើបលោកចាត់ថាជាមហាទាន។

៥៨ - ផលនៃអស្វមេធៈណា (អគ្វមេធៈ ពិធីសំលាប់សេះបូជាយញ្ញដែលប្រកាន់ជឿថាបានបុញ្ញាភិនិហារ ដ៏ក្រៃលែ
ងរហូតបានជាស្ដេចទេវតានៅឋានត្រៃត្រឹង
) ដែលអាចញ៉ាំងសេចក្ដីទាំងពួងអោយសំរេចបាន ផលនោះ គឺបុគ្គល
គប្បីបានក្នុងការរក្សាជនណាដែលមកសូមទីពឹង។

ក្អែកពោលថាៈ «អូដ្ឋលោកម្ចាស់មិនត្រូវសំលាប់ដោយខ្លួនអែងទេគឺវាសុខចិត្ដប្រគល់ខ្លួនវាអោយជាទានយ៉ាងណា
យើងខ្ញុំទាំងឡាយនឹងធ្វើយ៉ាងនោះ។ សីហៈបានស្ដាប់ពាក្យ ក្អែកពន្យល់អុបាយយ៉ាងនេះហើយ ក៏ទាល់គំនិតនៅស្ងៀ
ម។ កាលនោះ ក្អែកបានអោកាស នឹងប្រើអុបាយកោង ក៏ទៅនាំយកសត្វទាំងឡាយអែទៀតអោយចូលទៅកាន់
សំណាក់សីហៈ ហើយនិយាយថាៈ «ទេវៈ! យើងគ្រប់គ្នាប្រឹងស្វះស្វែងរកចាប់សត្វជាចំណីអាហារអស់ ប៉ុណ្ណឹងហើ
យនៅតែមិនបានសោះ អែលោកម្ចាស់អត់ឃ្លានអាហារយូរថ្ងៃដែរមកហើយ បើដូច្នេះសូមលោកម្ចាស់ស៊ីសាច់
យើងជាអាហារចុះ ព្រោះថា៖

៥៩ មែនពិត កិច្ចការរដ្ឋបាលទាំងអស់មានលោកម្ចាស់ជាមូលជាទង់ជ័យ ដូចជានរជនដែលប្រយ័ត្ន រក្សាដើមឈើ
ព្រមទាំងគល់តែងបានផល។
សីហៈពោលថាៈ «ការសុខចិត្ដព្រមលះបង់ជីវិតប្រសើរ តែការប្រព្រឹត្ដិធ្វើអំពើអាក្រក់ប្រាកដដូច្នេះ មិនប្រសើរ
សោះឡើយ»។ ចចកពោលដូចក្អែកទៀត។ សីហៈនិយាយទៅទៀតថាៈ «ទេ!.ទេ! កុំឡើយបាអើយ!»។ កាលនោះ
ខ្លានិយាយទៀតថាៈ «បើដូច្នោះ សូមលោកម្ចាស់បរិភោគខ្ញុំចុះ ដើម្បីលោកមានជីវិត»។ សីហៈឆ្លើយដោយអស្ចារ្យ
ក្នុងចិត្ដថាៈ «ក្នុងកាលណាក៏ដោយ មិនមានអ្នកណានិយាយដូចអែងទេ ពាក្យអែងនិយាយនេះមិនគួរសោះឡើយ»។
ពេលនោះ អូដ្ឋ ចិត្រកណ៌ៈដែលជាសត្វមានការជឿទុកចិត្ដពីកំណើត ក៏និយាយប្រគល់ខ្លួនដូចសត្វទាំងពួង កាលដែល
អូដ្ឋនិយាយបរិច្ចាគប្រាណស្ទើរតែមិនទាន់ផុតសំដីផង ខ្លាស្ទុះភ្លែតទៅចាប់ហែកជញ្ជែងផ្ទៃអូដ្ឋសំលាប់មួយរំពេច
ហើយចែកគ្នាស៊ីបំពេញផ្ទៃទៅហោង។ ព្រោះហេតុនោះ បានជាខ្ញុំបាទ (ក្អែកមេឃពណ៌) ពោលថា «ទៀងណាស់»
ដូច្េនះជាដើម (លេខ៥៤)។ តមក ព្រាហ្មបានស្ដាប់ពាក្យអ្នកលេងទី៣ ទៀតទើបកំណត់ទុកដាច់ខាតថា មតិរបស់ខ្លួន
ខុសពិត ហើយបោះទំលាក់ពពែនៅលើស្មាចោលបង់ ដើរទៅងូតទឹកជំរះអាត្មារួចដើរទៅផ្ទះដៃទទេទៅ។ អែពពែ
នោះត្រូវអ្នកលេងទាំង៣នាក់ សែងយកទៅសំលេះបរិភោគជាអាហារទៅហោង ហេតុនោះបានជាខ្ញុំបាទ (ក្អែកមេ
ឃពណ៌) និយាយថាៈ «ជនណាដឹងថាទុរជនដូច្នេះ ជាដើម(លេខ៥៣) កាលនោះក្ងោកចិត្រពណ៌សួរតទៅទៀតថាៈ
«នែមេឃពណ៌! អែងធ្វើ ដូចម្ដេច បានជាអែងនៅក្នុងកណ្ដាលសត្រូវបានយូរម្លេះ? ធ្វើដូចម្ដេចបានជាស្និទ្ធស្នាល
ជិតគ្នាម្លេះហ្ន៎?»។ ក្អែកមេឃពណ៌និយាយថា «ទេវៈ! កិច្ចការជាប្រយោជន៍នាយចៅហ្វាយ និងកិច្ចការធ្វើអោយសំ
រេចប្រយោជន៍ដល់ខ្លួន គេនឹងមិនត្រូវធ្វើរឺអ្វី?» ព្រោះថាៈ

៦០ - បពិត្រព្រះរាជា! មនុស្សលោក ទូលអុសដែលឆេះនៅលើក្បាលមិនបានរឺអ្វី? ខ្សែទឹកស្ទឹង ហូរទៅស្រោចដើ
មឈើ នឹងរំលើងរិសឈើមិនបានរឺអ្វើ?។

៦១ - អ្នកប្រាជ្ញ បើមានកិច្ចការណាមួយដែលត្រូវធ្វើខានមិនបាន សូម្បីសត្រូវក៏ទូល លើក្បាល ដូចកង្កែបត្រូវពស់
ចាស់សំលាប់បាន។ ក្ងោកចិត្រពណ៌សួរថាៈ «ចុះរឿងនោះតើដូចម្ដេច?» ក្អែកមេឃពណ៌និយាយរឿងនោះប្រាប់ថា។

ไม่มีความคิดเห็น:

แสดงความคิดเห็น