วันศุกร์ที่ 5 มีนาคม พ.ศ. 2553

ការបំបែកមិត្ត

កាលនោះព្រះរាជកុមារទាំងឡាយ ទ្រង់ត្រាស់សួរមហាបណ្ឌិតវស្ណុសម័នថា «បពិតលោកអាយិះ! លោកបានបង្រៀ
នយើងខ្ញុំទាំងអស់គ្នាអោយបានចេះដឹងរឿងមិត្តលាភ គឺការគប់មិត្តចប់ស្រេចហើយ អិលូវនេះ យើងខ្ញុំចង់ស្តាប់
រឿង សុហរិទភេទ គឺការបំបែកមិត្តជាលំដាប់តទៅ សូមលោករៀបរាប់រឿងនេះអោយទានយើងងខ្ញុំស្តាប់ទៀត»។
មហាបណ្ឌិតវិស្ណុសម័នបានស្តាប់ព្រះបន្ទូលព្រះរាជកុមារទាំងឡាយនោះ ហើយក្រាបទូលថា «បើដូច្នោះ សូមទ្រង់
ទាំងឡាយរង់ចាំស្តាប់ទូលព្រះបង្គំ នឹងពណ៌នារឿងសុហរិទភេទ គឺការបំបែកមិត្តថ្វាយ ដូចមានស្លោកខាងដើមបទ
ថា៖

១ សេចក្តីស្នេហាស្និទ្ធស្នាលដ៏ប្រសើរ កំពុងចំរើនឡើងរវាងសត្វសីហៈ និងគោអុសក នៅក្នុងព្រៃមួយ ត្រូវចចក
ល្មោភជាអ្នកញុះញង់បំបែកអោយដល់សេចក្តីវិនាស អន្តរាយ

ព្រះរាជកុមារទាំងឡាយត្រាស់សួរថា «រឿងនោះតើដូចម្តេច?»។ មហាបណ្ឌិតវិស្ណុសម័នក្រាបទូលដូចតទៅនេះ

ไม่มีความคิดเห็น:

แสดงความคิดเห็น