วันศุกร์ที่ 5 มีนาคม พ.ศ. 2553

៤ សន្ដិភាព

ក្នុងពេលដែលចាប់ផ្ដើមនិយាយរឿងតទៅទៀត ព្រះរាជកុមារទាំងឡាយមានព្រះបន្ទូលត្រាស់ថា «បពិតលោកអា
យិៈ! យើងខ្ញុំបានស្ដាប់រឿងសង្រ្គាមចប់ហើយ, ពេលនេះ សូមលោកមេត្ដានិយាយរឿងសន្ដិភាពតទៅទៀត»។
បណ្ឌិតវិស្ណុសម៌ន៍ក្រាបបង្គំទូលតបថា «បើដូច្នោះសូមទ្រង់តាំងព្រះទ័យព្រះសណ្ដាប់ទូល ព្រះបង្គំនឹងពណ៌នារឿងស
ន្ដិភាពថ្វាយ ដូចមានស្លោកជាដើមបទថាដូច្នេះ ៖

១ - ក្នុងមហាសង្គ្រាមនៃស្ដេចទាំងពីរនេះ សេនារេហ៍ពលទាំងពីរស្លាប់អន្ដរាយខ្ទេចខ្ទី ក្នុងខណៈនោះ, ការចរចារ
ដើម្បីសន្ដិភាពក៏កើតមានឡើងដោយប្រធានរដ្ឋមន្រ្ដីពីរនាក់គឺ ត្មាតទុរទសី និងចាក្រពាកសវិជ្ញៈ។

ព្រះរាជបុត្រទាំងឡាយមានបន្ទូលត្រាស់សួរឡើងថាៈ«រឿងនោះតើដូចម្ដេច?»។ មហាបណ្ឌិតវិស្ណុសម៌ន៍ក៏រៀបរាប់
ថ្វាយដូចសេចក្ដីតទៅថា៖
ក្នុងលំដាប់នោះ រាជហង្សហិរណ្យគភ៌សួរឡើងដោយសេចក្ដីឆ្ងល់ថា «ចុះអ្នកណាដុតបំផ្លាញបន្ទាយយើង សត្រូវរឺ
ប្រជាជនក្នុងបន្ទាយដែលចូលដៃជាមួយសត្រូវ?»។ ចាក្រពាក សវិជ្ញៈជាប្រធានរដ្ឋមន្ដ្រីឆ្លើយប្រាប់ថា «ទេវបាទ! ក្អែក
មេឃពណ៌ព្រមទាំងបរិវារដែលលោកម្ចាស់ជាប់ចិត្ដអិតហេតុផលនេះអែង បាត់មុខមិនឃើញនៅទីនេះទេ បើដូ
ច្នោះប្រហែលជាក្អែកក្បត់នេះអែងដុតបន្ទាយយើង»។ រាជហង្សហិរណ្យគភ៌រំពឹងទ្រឹងមួយស្របក់និយាយតបថា៖
«អើរឿងនេះបើពិតដូច្នេះមែន គឺវាសនាអាក្រក់នៃយើងនេះអែងតែម្ដង ព្រោះថា៖

២ - កំហុសកើតពីគ្រោះអាក្រក់ មិនមែនកើតមកពីមន្រ្ដីទេ ការងារដែលបានប្រុងប្រៀបរៀបរយល្អហើយ អាច
ហិនហោចទៅបានកាលណាទៅជួបគ្រោះថ្នាក់។
ចាក្រពាកថ្លែងតបថា « លោកពោលទុកដូច្នេះ»

៣ - នរជនដែលធ្លាក់ខ្លួនទៅក្នុងគ្រោះកាច តែងតែបន្ទោសព្រេងវាសនា, មនុស្សល្ងង់មិនព្រមទទួលកំហុសដែល
ខ្លួនធ្វើទេ។
៤ - នរជនណា មិនត្រេកអរចំពោះពាក្យដាស់តឿននៃមិត្រដែលប្រាថ្នាប្រយោជន៍អោយ នរជននោះ នឹងត្រូវវិនាស
ដូចអណ្ដើកល្ងង់ កាលហាមាត់និយាយក៏របូតចេញពីឈើភ្លាត់ខ្លួនធ្លាក់ស្លាប់ហិនហោចទៅ។

៥ - ពាក្យសំដី បុគ្គលគប្បីរក្សាទុកគ្រប់កាលទាំងពួង ព្រោះសេចក្ដីវិនាសមកពីពាក្យសំដី ដូចជាអណ្ដើក កាលដែល
ហង្សហើរពាំនាំយកទៅ ភ្លាត់ហាមាត់និយាយក៏ធ្លាក់ស្លាប់ទៅហោង។
រាជហង្សហិរណ្យគភ៌ៈសួររឿងនោះថា «រឿងនោះតើដូចម្ដេច?» ចាក្រពាកសវិជ្ញៈ ពោលរៀបរាប់ថា៖

ไม่มีความคิดเห็น:

แสดงความคิดเห็น