วันศุกร์ที่ 5 มีนาคม พ.ศ. 2553

៣ សង្រ្គាម

ក្នុងពេលដែលចាប់ផ្ដើមនិយាយរឿងតទៅ ព្រះរាជបុត្រទាំងឡាយមានព្រះបន្ទូល ត្រាស់ថាៈ «បពិតលោកអាយិះ!
យើងខ្ញុំទាំងអស់គ្នានេះជារាជបុត្រ យើងខ្ញុំត្រូវការ ស្ដាប់រឿងសង្រ្គាមទៀត»។ បណ្ឌិតវិស្ណុសម័នក្រាបបង្គំទូលតប
ថា «បើដូច្នោះទូលព្រះបង្គំនឹងបរិយាយរឿងរ៉ាវដែលទ្រង់ព្រះករុណាទាំងឡាយសព្វព្រះទ័យ សូមទ្រង់ ទាំងឡាយតាំ
ងព្រះទ័យព្រះសណ្ដាប់រឿងសង្រ្គាម ដូចមានស្លោកជាដើមបទដូច្នេះ
១ - ក្នុងសង្រ្គាមរវាងហង្សនិងក្ងោក ដែលមានកំលាំងក្លៀវក្លាស្មើគ្នា ហង្សត្រូវក្អែកនៅក្នុងសំណាក់ក្ងោកជាសត្រូវ
មកលលួង ធ្វើអោយស្និទ្ធស្នាលបោកបញ្ឆោតបាន។ ព្រះរាជបុត្រទាំងឡាយត្រាស់សួរឡើងថាៈ «ចុះរឿងនោះ តើដូ
ចម្ដេច?»។ មហាបណ្ឌិតវិស្ណុសម័នពណ៌នារឿងនោះក្រាបទូលថ្វាយដូចសេចក្ដីតទៅថា៖

ไม่มีความคิดเห็น:

แสดงความคิดเห็น