วันศุกร์ที่ 5 มีนาคม พ.ศ. 2553

ថាទី៥
រឿងស្រ្តីពេស្យានិងគង

នៅកណ្តាលភ្នំស្រីបព៌ត មាននរគរមួយឈ្មោះព្រហ្មបូរៈ។ អ្នកផងទាំងពួងតែងលឺជនប្រវាទ(ពាក្យផ្តេសផ្តាស ពាក្យ
ចចាមអារ៉ាម
) ថា នៅលើភ្នំនោះ មានអារក្សមួយឈ្មោះឃណ្ឌាកណ៌ៈអាស្រ័យនៅ។ ថ្ងៃមួយមានចោរម្នាក់ចូល
មកលបលួចយកគងអ្នកស្រុកបានមួយ ហើយរត់គេចវេះ ភៀសខ្លួនចូលទៅពួនក្នុងព្រៃភ្នំ ប្រទះនឹងខ្លាមួយ ត្រូវខ្លា
នោះសង្រ្គប់ចាប់ហែកជញ្ជែងស៊ីដល់ក្តីមរណៈទៅ។ អែគងនោះបានទៅក្នុងកណ្តាប់ដៃស្វាទាំងឡាយ។ ពួកពានរបា
នគងហើយ វាយពាតលោតលេងលាន់លឺមោងម៉ាងៗ បរព្រៃរំពងទួទៅរឿយៗ។ អែចោរលួចគងនោះអ្នកស្រុកបា
នដឹងលឺប្រាកដថា ខ្លាខាំហែកស៊ីស្លាប់ទៅហើយ ក៏នឹកឆ្ងល់គ្រប់គ្នាថាហេតុដូចម្តេចក៏នៅតែលឺសូរសំលេងគងមោង
ម៉ាងៗរឿយៗដូច្នេះទៀត។ ដោយការមិនដឹងហេតុនៃសំលេងគងនោះ ប្រជាជនភិតភ័យខ្លាច នឹកស្មានតែផ្តេសផ្តា
សថា «ប្រហែលជាអារក្សកំណាចចង្រៃចាប់មនុស្សស៊ីជាអាហារ ហើយវាយពាតគងលេង» ក៏បបួលគីគ្នារត់ចេញ
ពីក្រុងអស់រលីង។ កាលនោះមានស្រ្តីពេស្យាម្នាក់ឈ្មោះនាង ករាលា ខំត្រិះរិះពិចារណារាវរកហេតុនៃសំលេងគង
ដ៏ប្លែកនោះ រហូតទាល់តែដឹងហេតុប្រាកដថា ពួកពានរបានគងនោះពីចោរដែលខ្លាខាំស៊ី យកទៅវាយពាតលោត
លេងជាល្បែង។ នាងករាលា ក៏ចូលទៅក្រាបបង្គំគាល់ព្រះនបតី យកសេចក្តីថ្វាយព្រះយោបល់ថាៈ ទេវ! បើទ្រង់
ព្រះករុណាប្រទានរង្វន់ខាន់ខៅច្រើនដល់នាងខ្ញុំម្ចាស់ នាងខ្ញុំម្ចាស់ធានានឹងទៅសម្លាប់អារក្សឃណ្ឌាកណ៌ៈអោយបា
ន។ ព្រះរាជាទ្រង់ព្រះសណ្តាប់ពាក្យនាងពិតទូលហើយ មានព្រះទ័យ រីករាយសប្បាយណាស់ ប្រទានទ្រព្យសម្បត្តិ
តាមនាងត្រូវការ។ នាងពេស្យាចាត់ចែងមណ្ឌលពិធីបួងសួង គោរពចំពោះព្រះគណេស និងទពោ្តទាំងឡាយ ហើយ
ទើបយកផ្លែឈើទាំងឡាយដែលស្វាតែងចូលចិត្តចូលទៅក្នុងព្រៃ ចោលផ្លែឈើនោះរាត់ រាយរដូករណែលលើ
ផែនដី។ កាលនោះ រីបងពានរទាំងឡាយ កាលក្រលេកឃើញផ្លែឈើក៏ចោលគងពីដៃ ស្ទុះទៅរើសយក។ នាងពេ
ស្យារើសយកគងបានហើយត្រលប់ចូលមកក្រុងវិញ បានជាទីគោរពសក្ការបូជានៃប្រជាទាំងមូលតាំងពីកាលនោះ
មក។ ហេតុនោះទើបបានជាខ្ញុំបាទ(ចចកទមនកៈ) ជំរាបថាៈ «សព្វបើលឺសំលេងខ្លាំង» ដូច្នេះជាដើម(លេខ ៨៩)។

លំដាប់នោះ ចចកទាំងពីរ នាំគោសញ្ជីវកៈមកប្រគល់បិង្គលកៈ។ ក្នុងកាលតមក មិនយូរប៉ុន្មានគោសញ្ជីវក និងបិង្គ
លកៈរាប់អានគ្នាទៅវិញទៅមកជាមិត្តសិទ្ធស្នេហាយ៉ាងជិតរហូតអស់កាលយូរ។ ថ្ងៃមួយមានសីហៈមួយទៀត
ឈ្មោះស្តព្ធកណ ត្រូវជាបងបង្កើតនៃបិង្គលកៈ មកជួបលេងសប្បាយ។ បិង្គលកៈមានភារៈត្រូវទទួលភ្ញៀវរៀបដំ
ណើរចរចេញទៅព្រៃដើម្បីស្វះស្វែងរកចាប់ម្រឹគមកធ្វើជាចំណីអាហារលៀងភ្ញៀវ។ ក្នុងសំដាប់នោះអែង គោស
ញ្ជីវកៈសួរទៅថាៈ «ទេវ! ថ្ងៃនេះយើងបានសាច់ម្រឹគស្លាប់មកពីណា?។ បិង្គលកៈឆ្លើយថា «ចចកករដកៈ និងទមន
កៈដឹងរឿងហើយ»។ គោសញ្ជីវកៈនិយាយថាៈ «ត្រូវតែមើលអោយដឹងថាសាច់នោះនៅមាន រឺមួយក៏អស់រលីងហើ
យ»។ បិង្គលកៈពិនិត្យរួចហើយ ឆ្លើយប្រាប់មកវិញថា «សាច់នោះ គេស៊ីអស់រលីងហើយ»។ គោសញ្ជីវកៈពោលឡើ
ងទៀតថា «ក្រាបទូល ចចកទាំងពីរនេះ ម្តេចក៏ហ៊ានស៊ីសាច់ទាំងដុលអស់រលីងហ្ន៎!»។ បិង្គលកៈនិយាយបន្ទោសថា
«អើ! គេស៊ីខ្លួនគេខ្លះផងចែកអោយទៅអ្នកដទៃខ្លះផង ខ្ជះខ្ជាយចោលខ្លះផងទៅណា៎! គេធ្វើតែយ៉ាងហ្នឹងអែងរាល់
តែថ្ងៃ»។ គោសញ្ជីវកពោលថា «ដូចម្តេចក៏ហ៊ាន ធ្វើតាមទំនើងចិត្តខ្លួនអែង ដោយមិនបានទទួលសេចក្តីអនុញ្ញាតពី
លោកទេវបាទសោះ?»។ បិង្គលកៈនិយាយតទៅទៀតថា «គេធ្វើយ៉ាងនេះអែងអិតកោតក្រែងរអែងចិត្តយើងទេ
»។ កាលនោះគោសញ្ជីវកៈនិយាយថា «ធ្វើដូច្នេះ មិនគួរសមសោះ» ព្រោះថា៖

៩០ - សេវកាមាត្យ បើមិនទាន់ប្រាប់ម្ចាស់អោយដឹងមុន មិនត្រូវធ្វើអ្វីតាមទំនើងខ្លួនឡើយ លើកលែងតែកិច្ចការ
ដែលត្រូវការពារម្ចាស់។

៩១ -អាមាត្យគួរមានលក្ខណៈប្រៀបដូចក្អមតាបសរិស្សី វេលាចាក់ចេញតិច វេលាដងបានច្រើន បពិតព្រះនរបតី!
អ្នកពោលថាធ្វើអ្វីកើតមួយខណៈ ជាមនុស្សល្ងង់ខ្លៅ ធ្វើអ្វីកើតមានប្រាក់បន្តិចជាមនុស្សក្រីក្រ។

៩២ - នរជនណា កពូនទ្រព្យសម្បត្តិ សូម្បីមួយកាកណិកសំរាប់ព្រះរាជាគ្រប់ៗកាល នរជននោះទើបជាអាមាត្យពិ
តមែន ព្រោះឃ្លាំងជាជីវិតនៃស្តេច ជីវិតគឺការរស់នៅមិនមែនជាជីវិតនៃស្តេចទេ។

៩៣ -បុរសខ្សត់ទ្រព្យ បើទុកជាប្រព្រឹត្តតាមគន្លងធម៌នៃត្រកូល ក៏មិនជាទីសេពគប់នៃជនដទៃទេ សូម្បីប្រពន្ធខ្លួន
ក៏លះបង់ខ្លួនចោលដែរ ចាំបាច់និយាយថ្វីដល់ជនដទៃ អំពើតទៅនេះ ជាប្រធានសេចក្តីអន្តរាយនៃរាជសម្បត្តិ៖

៩៤ - ការចាយវាយហួសប្រមាណ ការពិនិត្យត្រួតត្រាមិនដិតដល់ ការបានទ្រព្យខុសគន្លងធម៌ នឹងចាយខ្ជះខ្ជាយនៃអ្ន
កនៅឋានឆ្ងាយ ទាំងអស់នេះលោកពោលថា «ការវិនាសនៃឃ្លាំង»។

៩៥ - បុគ្គលមិនពិចារណាមើលទ្រព្យដែលត្រូវរកបាន ចាយវាយរផាត់រទាំងតាមអំពើចិត្តខ្លួន សូម្បីអ្នកមានទ្រព្យដូ
ចព្រះវៃស្រវ័ណ (នាមព្រះកុវេរៈ ជាទេពតាមាសទ្រព្យសម្បត្តិ) ក៏មិនយូរប៉ុន្មាន គង់នឹងដល់នូវ ការអន្តរធានរលីង
មិនខាន។

សីហៈស្តព្ធកណ៌ៈពោលឡើងថា «នែបងបិង្គលកៈអើយ! ស្តាប់ខ្ញុំនិយាយសិន ចចកទមនកៈទាំងពីរនេះអាស្រ័យនៅ
ជាមួយបងមកអស់កាលយូរហើយ ជាសេនាបតីកាន់កាប់កិច្ចការរក្សាសន្តិភាព និងធ្វើសង្រ្គាមច្បាំងតតាំងសត្រូវ
បងមិនត្រូវយក ទៅប្រើប្រាស់អោយកាន់អថាធិការ (ការឃ្លាំង)ទេ។មួយទៀត ខ្ញុំសូមរៀបរាប់ពីការ ចាត់ចែងអា
មាត្យអោយធ្វើការ តាមដែលខ្ញុំបានដឹងលឺមកដូចសេចក្តីតទៅនេះ៖

៩៦ - ព្រាហ្មណ៍ អ្នកចំបាំង និងផៅពង្ស មិនគួរលើកអោយធ្វើក្នុងការឃ្លាំងទេ ព្រោះព្រាហ្មណ៍សូម្បីមានសិទ្ធិត្រូវអោ
យ ក៏មិនព្រមបើកទ្រព្យអោយ បើទុកជាអោយ ក៏អោយដោយពិបាកណាស់។

៩៧ - អ្នកចំបាំងកាន់ការឃ្លាំងទ្រព្យ ទៀងណាស់តែនឹងកាន់ក្របីសំដែងរិទ្ធិ បើអោយផៅពង្សកាន់វិញ គេគិតតែពី
កាញ់យកទ្រព្យសម្បត្តិអស់ ដោយអាងថាខ្លួនគេជាញាតិ។

៩៨ - ខ្ញុំបំរើចាស់ សូម្បីធ្វើការភ្លាត់ខុស ក៏មិនក្រែងរអែងចិត្តម្ចាស់ គេតែងមើលងាយម្ចាស់ ធ្វើការអ្វីៗតាមអំពើ
ចិត្ត។

៩៩ -បុគ្គល កាលឋិតនៅក្នុងតំណែង តាំងចិត្តធ្វើការជាអុបការៈមិនសំគាល់ថាខ្លួន ធ្វើការខុសទេ តែងយកអុបកា
រៈជាទង់ជ័យបាំងមុខហើយនិងធ្វើការបំផ្លាញប្រទេសទាំងមូល។

១០០ - អាមាត្យជាអ្នកធ្លាប់លេងល្បែងជាមួយស្តេច ទៀងណាស់តែងតាំងខ្លួនធ្វើរិកជាស្តេច មើលងាយស្តេចគ្រ
ប់កាលទាំងពួងព្រោះការធ្លាប់ស្និទ្ធ។

១០១ - អាមាត្យប្រទុស្តដោយផ្លូវកំបាំង ចេះធ្វើអត់ធន់ណាស់ ហើយមិនធ្វើការងារអ្វីសព្វជំពូកជាប្រយោជន៏សោះ
ក្នុងរឿងនេះ ព្រះភូបតីអាចយកអាមាត្យឈ្មោះ សកុនី (មន្រ្តីទុរយោធ ត្រូវជាបិតុលាពួកកៅរវៈ) និងអាមាត្យឈ្មោះ
សកដារ(មន្រ្តីព្រះបាទ នន្ទៈ ជាស្តេចនៃមគធៈមើលរឿងកដា សរតិសាគរ) ជាអ្នកប្រទុស្តមកជាអុទាហរណ៍បាន។

១០២ - គ្រប់ការទាំងពួងអាមាត្យទាំងអស់ដែលនឹងត្រូវតែងតាំង មិនគួរអោយបរិបូណ៌ដោយទ្រព្យទេ អ្នកប្រាជ្ញទាំង
ឡាយប្រាប់អុបទេសថា «រិទ្ធិគឺការមានទ្រព្យច្រើន អាចផ្លាស់ផ្តូរចិត្តមនុស្សអោយទៅផ្សេងៗបាន។ (ហិតោបទេស
របស់លោកឡង់សឺរូប្រែថា ទោះជាយ៉ាងណក៏ដោយ មិនត្រូវបំប៉នអោយអាមាត្យមានទ្រព្យសម្បត្តិច្រើនទេ អុប
ទេសនៃអ្នកប្រាជ្ញថា «ទ្រព្យច្រើននាំអោយផ្លាស់ទឹកចិត្តមនុស្ស»
)

១០៣ - លួចយកទ្រព្យសម្បត្តិដែលបានមក ប្រវពា្ចន៍បំបាត់(ហិតោបទេស របស់លោកនាគប្រទីប ត្រង់ពាក្យថា
ប្រាប្ដាថិគ្រហណៈថាមិនកាន់ទុកអោយបាននូវប្រយោជន៍ដែលដល់ហើយ សេចក្ដីប្រែនេះគួរអោយមានសេចក្ដី
ឆ្ងល
់) ទ្រព្យ បណ្តោយតាមចិត្តម្ចាស់ ព្រងើយកន្តើយភាពជាបុគ្គលអិតវិចារ ភ្លើតភ្លើនសប្បាយទាំងអស់នេះជា
គ្រឿងប្រទូស្តនៃអាមាត្យ។

១០៤ - ប្រើមធ្យោបាយដកយសស័ក្តិ ត្រួតត្រាមើលជានិច្ច ប្រទានអោយឡើងនាទី ផ្លាស់ចេញពីនាទី នេះជាប្រសា
សន៍វិធីនៃស្តេចដែលត្រូវធ្វើចំពោះអាមាត្យ។

១០៥ - ដោយច្រើន អាមាត្យកាន់អំណាច បើគេសង្កត់រឹតត្បិតទើបធ្វើអោយចំរើន ព្រះរាជទ្រព្យនៃម្ចាស់ផែនដី
ប្រៀបដូចបូសកាចបើគេច្របាច់ទើបខ្ពុរខ្ទុះចេញ។

១០៦ -អាមាត្យកាន់ឃ្លាំងប្រាក់ ព្រះរាជគួរសង្កត់សង្កិនអោយរឿយៗ សំពត់សំរាប់ងូតទឹក បើគេពូតអស់វារៈតែម្តង
នឹងសំរក់ទឹកចេញភ្លាម មិនមែនរឺ?។

បុគ្គលកាលបានដឹងច្បាស់នូវហេតុការណ៏ដូច្នេះសព្វគ្រប់ហើយគប្បីចាត់ចែងការ ងារអោយមានរបៀបរៀបរយ
តទៅ ទាន់មានអោកាសល្អ។ បិង្គលកៈនិយាយសំរបថា មានហេតុការណ៍ពិតដូច្នោះមែនហើយ តែធ្វើម្តេចហៈ! អា
មាត្យទមនកៈនិង ករដកៈ ទាំងពីរនេះ មិនធ្វើតាមពាក្យបង្គាប់យើងសោះ។ ស្តព្ធកណ៌ៈនិយាយទៀតថា «បើដូច្នោះ
ប្អូនមិនត្រូវបណ្តោយអោយខូចខាតការនេះតទៅទៀតទេ ព្រោះថា៖

១០៧ - ព្រះរាជា មិនត្រូវអត់ទោសសោះ សូម្បីព្រះរាជបុត្រដែលធ្វើអោយខូចព្រះរាជអាជ្ញា បើមិនដូច្នោះទេ មាន
សេចក្តីប្លែកគ្នាដូចម្តេចខ្លះហ្ន៎ រវាងព្រះរាជា និងព្រះរាជារូបគំនូរ?។

១០៨ - មនុស្សរឹងរូសវិនាសយស មនុស្សមានចិត្តមិនស្មើគ្នា បាត់មិត្តភាព មនុស្សវិកលអិន្រ្ទីយ៍មិនមានត្រកូល មនុ
ស្សល្មោភមិនមានធម៌ មនុស្សធ្វើសេចក្តីអន្តរាយ ខាតផលវិជ្ជា មនុស្សកំណាញ់វិនាសសេចក្តីសុខ អែព្រះនរាធិបតី
មានតែអាមាត្យឡែបឡបស្រវឹងលាភយស វិនាសរាជ្យ។

១០៩ - មែនពិត ព្រះរាជាដូចបិតា ត្រូវរក្សាការពារប្រជាករអោយផុតភយន្តរាយ ដែលកើតពីចោរពីអាមាត្យមុខ
មន្រ្តី ពីសត្រូវក្រៅប្រទេស ពីបរិវាជំនិតព្រះអង្គ និងសេចក្តីលោភរបស់ព្រះអង្គអែង។

នែប្អូនអើយ! ចូលប្អូនធ្វើតាមពាក្យដាស់តឿនបង គួរយើងរៀបចាត់ចែងរបៀប អោយរៀបរយតាំងពីពេលនេះ
តទៅ។ គោសញ្ជីវកៈនេះ ស៊ីស្មៅសន្ទូងជាចំណីអាហារ គួរប្រគល់ការអោយធ្វើជាមេឃ្លាំងព្រះរាជទ្រព្យ និងចាត់
ចែងខាងស្បៀង។ កាលបិង្គលកៈ បានចាត់ចែងតាមពាក្យដាស់តឿនស្តព្ធកណ៌ៈដូច្នេះហើយ សត្វទាំងពីរគឺបិង្គលកៈ
និងគោសញ្ជីវកៈ លះបង់ផៅពង្សញាតិសន្តាន ព្រមទាំងសេវកាមាត្យចោលមិនសូវនឹកនាដូចកាលដើមទេ ហើយ
ញ៉ាំងកាលអោយប្រព្រឹត្តកន្លងទៅដោយសេចក្តីស្នេហាដ៏ក្រៃលែងចំពោះគ្នាតែពីរនាក់។ លំដាប់តមក ចចកទមន
កៈនិង ករដកៈ ព្រមមួយអន្លើដោយពួកសេវកាមាត្យ ឃើញម្ចាស់មិនរវល់នឹកនាអោយចំ ណីអាហារគ្រប់គ្រាន់ និង
បរិភោគដូច្នេះ ចេះតែខ្សិបខ្សៀវគ្នីគ្នាទៅវិញទៅមក កាលនោះ ចចកទមនកៈនិយាយនិងចចកករដកៈថា «នែសំ
លាញ់យើងងគិតធ្វើដូចម្តេចហៈ នេះជាកំហុសយើងងធ្វើអោយខុសខ្លួនអែង ហើយមកយំសោកក្តៅក្រហាយស្តា
យក្រោយធ្វើដូច្នេះមិនល្អមើល ព្រោះថា៖

១១០ - មនុស្ស៣នាក់ត្រូវទទួលទុក្ខលំបាក ព្រោះទោសកំហុសខ្លួនអែង គឺរូបខ្ញុំ ព្រោះទៅពាល់រូបគំនូរនាងស្វណ៌រេ
ខា នាងមេអណ្តើក ព្រោះព្រមអោយគេចងខ្លួនអែងជំនួស និងពាណិជ ព្រោះការលួចយកកែវមណី។
ចចកដរកៈសួរថា «ចុះរឿងនោះដុចម្តេច?»។ ចចកទមនកៈនិយាយរឿងនោះប្រាប់តទៅថា៖

ไม่มีความคิดเห็น:

แสดงความคิดเห็น